Freelance Voice Actor

ដើម្បីធ្វើការដាក់ពាក្យបេក្ខជនតម្រូវឲ្យធ្វើការថតសម្លេងទៅតាមការណែនាំដែលមាននៅខាងក្រោម​ រួចផ្ញើមកកាន់តេលេក្រាម​ @kongchakpictures ។ ក្រុមការងារនឹងធ្វើការជ្រើសរើស​ សម្រាប់បេក្ខជនដែលជាប់ការជ្រើសរើសបឋមនឹងត្រូវបានទាក់ទងមកធ្វើការសម្ភាសន៍ ។

ការណែនាំទី១​ ៖​ ក្នុងរឿង មានតួអង្គកំពុងបង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សដែលគាត់ស្រឡាញ់។​  សម្លេងរបស់តួអង្គត្រូវតែពោរពេញដោយក្តីសង្ឃឹម​ និងអារម្មណ៍រំភើប​ ប៉ុន្តែការនិយាយមិនលឿនពេកនោះទេ។

“អ្នកបានយកឈ្នះបេះដូងខ្ញុំ ខួរក្បាល​ និងសតិអារម្មណ៍របស់ខ្ញុំអស់ហើយ ខ្ញុំស្រឡាញ់… ស្រឡាញ់អ្នក…​។ ហើយខ្ញុំសង្ឃឹមថាយើង នឹងមិនបែកគ្នាចាប់ពីថ្ងៃនេះតទៅ។”

ការណែនាំទី២ ៖ ក្នុងរឿង សម្លេងតួអង្គពោរពេញដោយភាពនឿយហត់​ ពិបាក​ ជរា​ ។

“ខ្ញុំបានសម្តែងឈុតដដែលៗនេះអស់រយះពេល​ ៣២ឆ្នាំ, ៣២ឆ្នាំហើយ។​ ហើយច្រៀងសម្លេងដដែលៗ​ ទៅកាន់ពួកអ្នកមានកញ្ចាស់ៗអស់នេះ។​ មិនដឹងថាខ្ញុំអាចបន្តវាបានដល់ពេលណាទេ។”

ការណែនាំទី៣ ៖ នៅក្នុងការផ្សាយពាណិជ្ជកម្ម  សម្លេងពោរពេញទៅដោយភាពពុះកញ្ជោ្រលនិងការលើកទឹកចិត្ត​ ដើម្បីទាក់ទាញអោយទស្សនិកជនអោយចង់ទស្សនា។ អាន ដោយល្បឿនធម្មតា​ មានកម្លាំង និងច្បាស់ៗ។

“ប្រញាប់ឡើង​! ទស្សនាដំណើររឿងជីវិតរបស់កីឡាករ​ ៣រូប ចេញពីភូមិដ៏តូចមួយរបស់ពួកគេ​ ទៅកាន់ព្រឹត្តិការណ៍ ​បាល់ទាត់ពិភពលោក។ តាមរយះបទសម្ភាសន៍ជាមួយមិត្តភ័ក្តិ​ និងគ្រួសារ​របស់ពួកគេ យើងបាន គាស់កកាយដំណើរជីវិត ដ៏អស្ចារ្យរបស់គាត់ទាំង ៣ សម្រាប់ទស្សនិកជនទស្សនា។ ចាក់ផ្សាយយប់នេះ មានតែមួយគត់លើប៉ុស្ត៍របស់លោកអ្នក។ ”

ការណែនាំ ៤ ៖ សម្រាប់សៀវភៅជាសម្លេង​ ឬការរៀបរាប់ក្នុងវីដេអូឯកសារ។ អានឲ្យបានច្បាស់ច្បាស់តាម ដែលអាចធ្វើ បាន​ ដោយត្រូវធានាថាមិនយឺតខ្លាំងពេក។

“ដូចទៅនឹងទស្សនះវិទូជាច្រើនទៀតដែលបានពង្រីកចំណេះដឹងរបស់យើងទាក់ទងនឹងធម្មជាតិ​ ហ្កាលីឡេអូ លោកមានជំនាញ យ៉ាងអស្ចារ្យក្នុងការបង្កើតឧបករណ៍ជាច្រើនដើម្បីបម្រើដល់ការស្រាវជ្រាវផ្នែកទស្សនវិទ្យា។ ”

ការណែនាំ ៥ ៖ សម្លេងក្នុងឈុតខ្លីៗ​ កំប្លែង​ និងសម្លេងប្លែកបន្តិច​ ជាមួយល្បឿនរាងលឿនបន្តិចដើម្បីបង្ហាញភាពកំប្លុកកំប្លែង ក្នុងភាពយន្ត។

“ ជីវិតតែងតែម្តងល្អ​ ម្តងគួរឲ្យធុញសម្រាប់សុជាតិ។ ពីមួយថ្ងៃទៅមួយថ្ងៃ​ មួយសប្តាហ៍ទៅមួយសប្តាហ៍ ដោះស្រាយបញ្ហាតែរបស់អ្នកដទៃ ហើយមិនមានអ្នកជុំវិញខ្លួននិយាយជាមួយសោះឡើយ។ ជាការពិត គាត់ធ្លាប់លេងហ្គីតា​ក្នុងក្រុមកាលពីនៅវិទ្យាល័យ ។ ប៉ុន្តែ វា​ ១៣ឆ្នាំកន្លងទៅហើយ។ ពិភពលោកស្ទើរតែភ្លេចពីគាត់ទៅហើយ​ តែ គ្រប់យ៉ាងបានផ្លាស់ប្តូរបន្ទាប់ពីគាត់បានជួប​ ពិជតា​​ នារីទីមួយដែលបានលង់ស្រឡាញ់បុរសម្នាក់នេះ។​”

To apply please submit your voice recording to:
Contact: 017 600 929 / 093 600 929 for details
Location: St. 598c, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh